ព្រះរបស់ប្រជាជាតិនានា សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។
ហាបាគុក 2:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកពោលទៅកាន់រូបឈើថា “សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម ដែលមិនចេះនិយាយថា “សូមតើនឡើង!”។ តើថ្មនោះបង្រៀនកើតឬ? រូបទាំងនោះស្រោបមាស និងប្រាក់មែន តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា "សូមតើនឡើង" ហើយដល់ដុំថ្មគថា "សូមក្រោកឡើង" តើរូបនោះអាចបង្រៀនបានឬ? មើល៍! គេស្រោបវាដោយមាស និងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាសនឹងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ អាល់គីតាប អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកពោលទៅកាន់រូបឈើថា “សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម ដែលមិនចេះនិយាយថា “សូមក្រោកឡើង!”។ តើថ្មនោះបង្រៀនកើតឬ? រូបទាំងនោះស្រោបមាស និងប្រាក់មែន តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។ |
ព្រះរបស់ប្រជាជាតិនានា សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។
អ្នករាល់គ្នាប្រដូចព្រះអង្គ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា “សូមរំដោះទូលបង្គំផង! ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន ពួកគេថ្លឹងប្រាក់ ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើឲ្យយើងអត់ទ្រាំបានឬ?
ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
រួចគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយឲ្យជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់ឲ្យផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
គេពោលទៅកាន់រូបធ្វើពីឈើថា “ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន សូនធ្វើនោះ ទៅណាបាត់អស់ហើយ? ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន នៅពេលអ្នកមានទុក្ខ ម្ដេចក៏មិនហៅព្រះទាំងនោះទៅ? ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ លែងយល់អ្វីសោះ ជាងមាសបែរជាខ្មាសខ្លួនឯង ដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះ ដែលគ្មានវិញ្ញាណ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ស្រុកបាប៊ីឡូន ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ ពាសពេញក្នុងទីក្រុង។
ព្រះចៅនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្ដី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។
ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។
ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។
ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។
កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។
ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។
ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។