ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
សេផានា 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាជម្រកសម្រាប់ពពួកសត្វព្រៃយ៉ាងណាហ្ន៎! អស់អ្នកណាដែលដើរតាមទីនោះ នឹងហួចចំអក ហើយរលាស់ដៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាទីសំរាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាហ្ន៎ អស់អ្នកណាដែលដើរតាមទីនោះ នឹងធ្វើស៊ីសស៊ូសឲ្យ ហើយរាដៃ។ អាល់គីតាប មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជំរកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។ |
ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង ដែលគេធ្លាប់រស់នៅ។
ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ទាហានរបស់អ្នកដែលស្លាប់ មិនមែនស្លាប់ដោយមុខដាវទេ ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ!
វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជម្រករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក ឥតកង្វល់អើយ ចូរក្រោកឡើង ស្ដាប់ពាក្យយើង ចូរផ្ទៀងត្រចៀកស្ដាប់យើង!
អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន ហើយអ្នកតែងតែពោលថា “គ្មាននរណាមើលអញឃើញទេ!” ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ អ្នកបែរទៅជាវង្វេង អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។
ពួកគេបានបំផ្លាញស្រុករបស់ខ្លួន ឲ្យក្លាយទៅជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ ហើយគ្រវីក្បាល។
យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។
ដោយសារព្រះពិរោធរបស់ព្រះអម្ចាស់ បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល គ្មាននរណារស់នៅ គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយ នាំគ្នាចំអកឲ្យអ្នក។ ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុត ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសម្បើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
ហេតុនេះ បពិត្រព្រះរាជា សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមទ្រង់លះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្តែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។ អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក នឹងនាំគ្នាទះដៃអរ ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ អំពើឃោរឃៅរបស់អ្នក។
ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។