ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលព្រះអង្គបានកំណត់ទុក។
សុភាសិត 8:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។ ព្រះគម្ពីរខ្មែរសាកល មុនភ្នំនានា និងទីទួលនានាត្រូវបានចាក់គ្រឹះ ខ្ញុំបានកើតមកហើយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនដែលភ្នំធំទាំងឡាយមានរូបរាង មុនដែលមានភ្នំតូចៗ នោះខ្ញុំបានកើតមកហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច អាល់គីតាប ទ្រង់បង្កើតខ្ញុំមក មុនទ្រង់ធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។ |
ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលព្រះអង្គបានកំណត់ទុក។
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។
ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី និងលំហអាកាសទេ ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។