ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ ហើយមេដឹកនាំទាំងឡាយ តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
សុភាសិត 8:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែខ្ញុំ ពួកអ្នកដឹកនាំបានគ្រប់គ្រង គឺពួកអភិជន និងអស់ទាំងចៅក្រមដ៏យុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកគ្រប់គ្រង និងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយ ដែលនៅផែនដី ក៏គ្រប់គ្រងដោយសារយើងដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកគ្រប់គ្រង នឹងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយដែលនៅផែនដី ក៏គ្រប់គ្រងដោយសារអញដែរ អាល់គីតាប អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ ហើយពួកនាម៉ឺនជាចៅក្រមដ៏សុចរិតក៏ដោយសារខ្ញុំដែរ។ |
ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ ហើយមេដឹកនាំទាំងឡាយ តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះអង្គធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។