ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
សុភាសិត 5:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែបបូរមាត់របស់ស្ត្រីផិតក្បត់ស្រក់ទឹកឃ្មុំ ហើយមាត់របស់នាងរលូនជាងប្រេងក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់របស់នាងរអិលជាងប្រេង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបបូរមាត់របស់ស្ត្រីដទៃ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់វារឥលជាងប្រេង អាល់គីតាប ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង |
ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន
ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។
កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ?
ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។
នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។
ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។