បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។
សុភាសិត 24:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលផ្ដល់ចម្លើយត្រឹមត្រូវ ប្រៀបដូចជាថើបបបូរមាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលតបឆ្លើយដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។ អាល់គីតាប ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។ |
បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។
ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។
ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។