សុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
សុភាសិត 22:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។ ព្រះគម្ពីរខ្មែរសាកល ពាក្យទំនៀមទាំងនោះ គឺដើម្បីឲ្យអ្នកបានស្គាល់ភាពប្រាកដប្រជារបស់ពាក្យនៃសេចក្ដីពិត និងដើម្បីឲ្យអ្នកបានផ្ដល់ចម្លើយនៃសេចក្ដីពិតដល់ពួកអ្នកដែលចាត់អ្នកឲ្យមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជូនពួកអ្នក ដែលចាត់ឯងមក។ អាល់គីតាប ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។ |
សុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។
សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលម្អៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ ។
តែត្រូវទុកឲ្យព្រះគ្រិស្ត*ជាព្រះអម្ចាស់សម្តែងព្រះបារមី ក្នុងចិត្តគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច
ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។