សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
សុភាសិត 20:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល ត្រចៀកដែលស្ដាប់ឮ និងភ្នែកដែលមើលឃើញ គឺព្រះយេហូវ៉ាបានបង្កើតទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក គឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។ អាល់គីតាប ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែអុលឡោះតាអាឡាបង្កើតមកដូចគ្នា។ |
សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក តើព្រះអង្គមិនចេះស្ដាប់ឬ? ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក តើព្រះអង្គមិនចេះទតឬ?
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូល ដែលមានចែងទុកនៅក្នុងគម្ពីរ ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?