ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ នឹងត្រូវវេទនាបែបនេះឯង គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។
វិវរណៈ 18:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា ។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបាន ក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រជាជាតិទាំងអស់បានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង បណ្ដាឈ្មួញនៃផែនដីបានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែការរស់នៅក្នុងអបាយមុខដ៏ហួសហេតុរបស់នាង”។ Khmer Christian Bible ពីព្រោះជនជាតិទាំងឡាយបានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ក្រុងនោះ ពួកស្ដេចនៅលើផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយក្រុងនោះ ហើយពួកឈ្មួញនៅលើផែនដីក៏ត្រលប់ជាមានបានដោយសារសេចក្ដីស្រើបស្រាលដ៏លើសលប់របស់ក្រុងនោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។ អាល់គីតាប ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែអំណាចនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។ |
ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ នឹងត្រូវវេទនាបែបនេះឯង គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។
ក្រុងស៊ីយ៉ូនពោលថា: នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលេប និងកម្ទេចខ្ញុំ ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ ស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ ស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ រួចខ្ជាក់ខ្ញុំចោល។
ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង ព្រះហស្ដរបស់ព្រះអម្ចាស់ ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
ហេតុការណ៍នេះកើតមាន ព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេ ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត ហើយពូកែដាក់ស្នេហ៍។ នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានា ដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។
តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។
ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្តមិនខាន
មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុត របស់វា!»។
ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដីក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។
គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូណ៌ហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថាៈ“អញអង្គុយសោយរាជ្យក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។