ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 5:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ: នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌ជាម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​: នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បញ្ជី​ពង្សាវ‌តារ​របស់​លោក​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​បញ្ជី​ពង្សាវតារ​នៃ​ពូជ​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ

សូមមើលជំពូក



លោកុ‌ប្បត្តិ 5:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖


នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។ ពេល​ព្រះ‌ជា‌អម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។


លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស


ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះ‌អាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។


ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។


នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។


ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង ​ព្រះ‌ជាម្ចាស់ និង​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្តែង​សិរី‌រុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ


យើង​ទាំង​អស់​គ្នា​ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរី‌រុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ។


ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។


ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។