ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។
លោកុប្បត្តិ 49:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ ព្រះគម្ពីរខ្មែរសាកល គឺក្នុងរអាងដែលនៅចម្ការត្រង់ម៉ាក់ពេឡា ដែលនៅទល់មុខម៉ាមរេក្នុងដែនដីកាណាន ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេត ទុកជាទីបញ្ចុះសព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្នុងល្អាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេ នៅស្រុកកាណាន ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុនជាសាសន៍ហេត ទុកសម្រាប់ជាទីបញ្ចុះសព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុងរអាងដែលនៅចំការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញជាមួយនឹងចំការនោះ ពីអេប្រុនសាសន៍ហេត ទុកសំរាប់ជាទីកប់ខ្មោច អាល់គីតាប គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ |
ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។
លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ