ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
លោកុប្បត្តិ 47:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ ព្រះគម្ពីរខ្មែរសាកល រីឯប្រជារាស្ត្រពីចុងព្រំដែនអេហ្ស៊ីបម្ខាងទៅចុងម្ខាងទៀត យ៉ូសែបបានយកពួកគេជាបាវបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង អាល់គីតាប យូសុះបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ |
ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីប ថ្វាយព្រះចៅផារ៉ោន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។