Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:48 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 យ៉ូសែប​ក៏​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ប្រាំពីរ​ឆ្នាំ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ហើយ​ទុក​ស្បៀងអាហារ​ទាំងនោះ​នៅតាម​ទីក្រុង​នានា​។ ស្បៀងអាហារ​ពី​ស្រែចម្ការ​ដែល​នៅ​ជុំវិញ​ទីក្រុង​ណា គាត់​ទុក​វា​នៅក្នុង​ទីក្រុងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ហើយ​លោក​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​នោះ ហើយ​បាន​រក្សា​ទុក​ស្បៀង​ទាំង​នោះ​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​លោក​ប្រមូល​ស្បៀង​ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ‌វិញ មក​រក្សា​ទុក​នៅ​គ្រប់​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 គាត់​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ក្នុង​រវាង​៧​ឆ្នាំ​នោះ ហើយ​បាន​ទុក​ស្បៀង​ទាំង​នោះ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ស្បៀង​ពី​ស្រែ​ចំការ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ណា នោះ​គាត់​បាន​ប្រមូល​ទុក​ក្នុង​ដី​ក្រុង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ យូសុះ​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នា​នា គឺ​យក​ស្បៀង​ដែល​ផលិត​តាម​ស្រែ​ចម្ការ​ជុំ​វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទី​ក្រុង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:48
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។


លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។


លោក​យ៉ូសែប​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម