ពួកបងៗក៏នាំគ្នាលើកស្រូវដាក់លើខ្នងលា រួចចេញដំណើរពីទីនោះទៅ។
ពួកគេក៏លើកស្រូវដាក់លើលារបស់ពួកគេ ហើយចេញដំណើរពីទីនោះ។
បន្ទាប់មក គេបានលើកស្រូវដាក់លើខ្នងលា ហើយចេញដំណើរ។
គេផ្ទុកស្រូវលើលាចេញពីនោះទៅ
ប្រសិនបើឯងរាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។
បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
លោកយ៉ូសែបបញ្ជាអ្នកបម្រើឲ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងសម្រាប់បរិភោគតាមផ្លូវទៀតផង។ លោកប្រព្រឹត្តដូច្នេះចំពោះបងៗ។
លុះទៅដល់កន្លែងឈប់សម្រាកនៅតាមផ្លូវ មានពួកគេម្នាក់ស្រាយបាវ យកស្មៅឲ្យលាស៊ី ហើយឃើញប្រាក់របស់ខ្លួននៅមាត់បាវ។
តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ?