ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
លោកុប្បត្តិ 4:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគេវាយសម្លាប់លោកកាអ៊ីន ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើត្រូវសងសឹកឲ្យកាអ៊ីនមួយជាប្រាំពីរ នោះត្រូវសងសឹកឲ្យឡាមេកមួយជាចិតសិបប្រាំពីរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើត្រូវសងសឹកជួសកាអ៊ីនមួយជាប្រាំពីរ នោះត្រូវសងសឹកជួសឡាមែក មួយជាចិតសិបប្រាំពីរដងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។ អាល់គីតាប បើគេវាយសម្លាប់កបេល ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។ |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង »។