Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រសិន‌បើ​ត្រូវ​សង​សឹក​ជួស​កាអ៊ីន​មួយ​ជា​ប្រាំពីរ នោះ​ត្រូវ​សង​សឹក​ជួស​ឡាមែក មួយ​ជា​ចិត​សិប​ប្រាំពីរ​ដង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ប្រសិនបើ​ត្រូវ​សងសឹក​ឲ្យ​កាអ៊ីន​មួយជាប្រាំពីរ នោះ​ត្រូវ​សងសឹក​ឲ្យ​ឡាមេក​មួយជាចិតសិបប្រាំពីរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន ត្រូវ​សម្លាប់​ប្រាំ‌ពីរ​នាក់​សង‌សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ‌ពីរ​នាក់ ដើម្បី​សង‌សឹក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បើ​គេ​វាយ​សម្លាប់​កបេល ត្រូវ​សម្លាប់​ប្រាំ​ពីរ​នាក់​សង​សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ​ពីរ​នាក់ ដើម្បី​សង​សឹក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:24
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​ប្រាំ​ពីរ​ដង​ទេ គឺ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម