Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖ «អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សម្ដី​ខ្ញុំ! ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ! ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយ ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ឡាមេក​និយាយ​នឹង​ពួក​ប្រពន្ធ​របស់គាត់​ថា​៖ “អ័ដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សំឡេង​របស់ខ្ញុំ​! ពួក​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​ពាក្យ​របស់ខ្ញុំ​! ដ្បិត​ខ្ញុំ​បាន​សម្លាប់​មនុស្សប្រុស​ម្នាក់​ដោយសារ​វា​ធ្វើឲ្យ​ខ្ញុំ​រងរបួស ខ្ញុំ​បាន​សម្លាប់​កំលោះ​ម្នាក់​ដោយសារ​វា​វាយ​ខ្ញុំ​ឲ្យជាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ឡាមេក​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «ម្នាល​អ័ដា និង​ស៊ី‌ឡា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​នាង​ជា​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស គឺ​កំលោះ​ម្នាក់ ដែល​បាន​វាយ​ខ្ញុំ​ឲ្យ​មាន​ស្នាម​ជាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​ឡាមេក គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា ម្នាល​អ័ដា​នឹង​ស៊ីឡា​អើយ ចូរ​ស្តាប់​ពាក្យ​អញ​ចុះ ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​អញ​ចុះ ដ្បិត​អញ​បាន​សំឡាប់​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អញ​មាន​របួស គឺ​ជា​មនុស្ស​កំឡោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​អញ​ឲ្យ​ជាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖ «អដា និង​ស៊ីឡា​អើយ ចូរ​ស្តាប់​សំដី​ខ្ញុំ! ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្តី​ដែល​ខ្ញុំ​និយាយ! ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយ ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-‌កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-‌កាអ៊ីន ឈ្មោះ​នាង​ណាអាម៉ា។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​សង‌សឹក ឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!


កុំ​សម្លាប់​មនុស្ស។


កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។


លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ បពិត្រ​ព្រះ‌រាជា​បាឡាក់ សូម​ប្រុង​ប្រៀប​ព្រះ‌សណ្ដាប់! បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់!


ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖ «ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្ដាប់​ខ្ញុំ ហើយ​សូម​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ អ្នក​រាល់​គ្នា​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម