ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
លោកុប្បត្តិ 38:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅធីមណា»។ ព្រះគម្ពីរខ្មែរសាកល គេប្រាប់តាម៉ារថា៖ “មើល៍! ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងតាម៉ារបានឮគេប្រាប់ថា៖ «ឪពុកក្មេករបស់នាងកំពុងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ អាល់គីតាប មានគេមកប្រាប់តាម៉ារថា៖ «ឪពុកក្មេករបស់អ្នក ឡើងទៅកាត់រោមចៀមនៅធីមណា»។ |
ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
ក្រោយមក លោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេមែស ដោយកាត់តាមធីមណា
ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។
នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។