Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រោយ​មក លោក​យូដា​បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេ‌រ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តាម៉ារ​ជា​កូន​ប្រសា​របស់​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ។ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស នឹង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រោយ​មក​លោក​យូដា បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសាហើយ​បង្កើត​បាន​ពេរេស និង​សេ‌រ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​ឲ្យ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។


កូន​របស់​លោក​ពេរេស​មាន ហេស្រុន និង​ហាមុល។


កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល ។


ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។


ក្នុង​អំបូរ​សេ‌រ៉ាស​មាន​លោក​យេអួល និង​បងប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន ៦៩០​នាក់។


លោក​ពេថា‌ហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-‌បេល ក្នុង​អំបូរ​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ។


ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។


អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស អំបូរ​សូល​ជា​ពូជ‌ពង្ស​របស់​លោក​សូល។


លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម


លោក​ណាសូន​ជា​បុត្រ​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា


សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក​បាន​ដូច​គ្រួសារ​របស់​លោក​ពេរេស ជា​កូន​របស់​លោក​យូដា និង​នាង​តាម៉ារ​ដែរ!»។


នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម