លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។
លោកុប្បត្តិ 38:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ ព្រះគម្ពីរខ្មែរសាកល លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះយូរក្រោយមក កូនស្រីរបស់ស៊ូអា ដែលជាប្រពន្ធរបស់លោកយូដា ក៏បានស្លាប់ទៅ។ កាលលោកយូដាបានរសាយទុក្ខហើយ គាត់ក៏ឡើងទៅមើលពួកកាត់រោមចៀមនៅធីមណាជាមួយហ៊ីរ៉ា អ្នកស្រុកអាឌូឡាម ជាសម្លាញ់របស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ អាល់គីតាប យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ |
លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។
ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាម។
ព្រះបាទដាវីឌឈប់ខ្ញាល់ នឹងសម្ដេចអាប់សាឡុមទៀត ព្រោះស្ដេចលែងព្រួយចិត្តអំពីសម្ដេចអាំណូនសោយទិវង្គត។
ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេមែស ដោយកាត់តាមធីមណា
ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។
ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។