កូនចៅរបស់លោកអ៊ីស្មាអែលមាន ឈ្មោះតាមជំនួរវង្សត្រកូលដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
លោកុប្បត្តិ 36:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបាសម៉ាតកូនស្រីរបស់អ៊ីសម៉ាអែល ដែលនាងជាប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងនាងបាសម៉ាត ជាកូនស្រីរបស់អ៊ីសម៉ាអែល គឺប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត អាល់គីតាប និងបាសម៉ាត ជាកូនរបស់អ៊ីស្មាអែល គឺប្អូនស្រីរបស់ណេបាយ៉ុត។ |
កូនចៅរបស់លោកអ៊ីស្មាអែលមាន ឈ្មោះតាមជំនួរវង្សត្រកូលដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។
លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ៖ អេលីផាសជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួលជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី