កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
លោកុប្បត្តិ 36:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ (នាងជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀន) នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ាឲ្យអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់នាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ដែលជាកូនស្រីរបស់អ័ណា ហើយជាចៅរបស់ស៊ីបៀន។ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យលោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។ អាល់គីតាប កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។ |
កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស
មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។