ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស៊ីគែម​ជម្រាប​លោក​ហា‌ម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្ដឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​ស៊ីគែម​និយាយ​នឹង​ហេម័រ​ឪពុក​របស់គាត់​ថា​៖ “សូម​យក​នាងក្រមុំ​នេះ​ឲ្យ​ខ្ញុំ ធ្វើជា​ប្រពន្ធ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស៊ីគែម​ជម្រាប​ហាម៉ោរ​ជា​ឪពុក​ថា៖ «សូម​យក​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ីគែម​ទូល​ហាម៉ោរ​ជា​បិតា​ថា សូម​យក​នាង​នេះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទូលបង្គំ​ចុះ

សូមមើលជំពូក

អាល់គីតាប

ស៊ីគែម​ជម្រាប​ហាម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្តឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្ដាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ភរិយា។


ស៊ីគែម​ជំពាក់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង‌លោម​ចិត្ត​នាង។


លោក​យ៉ាកុប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​លោក​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​លោក​ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ លោក​នៅ​ស្ងៀម ទម្រាំ​ពួក​គេ​ត្រឡប់​មក​វិញ។


បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។


ចូរ​រៀបការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។


ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជម្រាប​ឪពុក‌ម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀបការ​ជា​មួយ​នាង»។