សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ណាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។
លោកុប្បត្តិ 34:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស៊ីគែមបានធ្វើឲ្យនាងឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និងលោកហាម៉ោរ ជាឪពុកគាត់វិញ ដោយកលល្បិចថា៖ ព្រះគម្ពីរខ្មែរសាកល នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះកូនប្រុសៗរបស់លោកយ៉ាកុបក៏ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកដោយល្បិចកល ព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម នឹងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ អាល់គីតាប ដោយស៊ីគែមបានធ្វើឲ្យឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់យ៉ាកកូប ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកគាត់វិញ ដោយកលល្បិចថា៖ |
សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ណាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។
«យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីឲ្យបុរសណា ដែលមិនកាត់ស្បែក*បានឡើយ ធ្វើដូច្នេះនឹងនាំឲ្យយើងបាក់មុខជាមិនខាន។
ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមព្រះជាម្ចាស់ ហើយនិយាយពាក្យមិនពិត ក្នុងនាមព្រះអង្គកើតឬ?
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។
ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។