ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
លោកុប្បត្តិ 33:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អេសាវនិយាយថា៖ “ចូរយើងចេញដំណើរទៅ ហើយខ្ញុំនឹងទៅខាងមុខឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវពោលថា៖ «ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ បងនឹងដើរនាំមុខឯងទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវនិយាយថា ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ អញនឹងដើរនាំមុខឯងទៅ អាល់គីតាប អេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។ |
ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
លោកយ៉ាកុបតបវិញថា៖ «លោកបងជ្រាបស្រាប់ហើយថា ធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន។