ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! អេសាវ​កំពុង​មក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់​! យ៉ាកុប​ក៏​ចែក​កូន​ៗ​ឲ្យ​លេអា រ៉ាជែល និង​បាវបម្រើស្រី​ទាំង​ពីរ​នាក់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង រួច​គាត់​ចែក​កូន​ឲ្យ​ដល់​លេអា រ៉ាជែល ហើយ​នឹង​បាវ​ស្រី​ទាំង​២​នាក់

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ងើប​មុខ​ឡើង ឃើញ​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង គាត់​ក៏​ចែក​កូន​ឲ្យ​លេអា រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។


ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។


លោក​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។