ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ចែក​ហ្វូងសត្វទាំងនោះ​ជា​មួយក្រុមៗ ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​បាវបម្រើ​គាត់ ហើយ​និយាយ​នឹង​ពួក​បាវបម្រើ​ថា​៖ “ចូរ​ឆ្លងទៅ​ខាងមុខ​ខ្ញុំ ហើយ​ទុក​ចន្លោះ​រវាង​មួយក្រុមៗ​ចុះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​ពួក​អ្នក​បម្រើ​របស់​លោក ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​ឆ្លង​ទៅ​មុន​ខ្ញុំ ហើយ​ដើរ​ឲ្យ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​គាត់​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អូដ្ឋ​ញី​សាម‌សិប​ក្បាល ព្រម​ទាំង​កូន​វា​ដែល​នៅ​បៅ​ដោះ គោ​ញី​សែ‌សិប​ក្បាល គោ​បា​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​លា​ឈ្មោល​ដប់​ក្បាល។


លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?”


គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។


អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។


ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន


ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


រួច​បញ្ជា​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ី‌កែល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។