ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូសែប” ទាំង​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូសែប ដោយ​និយាយថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​បន្ថែម​កូនប្រុស​មួយទៀត​ដល់​ខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូសែប" ដោយ​ពោល​ថា «សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​មួយ​ទៀត!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត។

សូមមើលជំពូក

អាល់គីតាប

គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូសុះ ទាំង​ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។


កូន​របស់​លោក​ស្រី​រ៉ាជែល មាន​យ៉ូសែប និង​បេន‌យ៉ាមីន។


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​នៅ​ពី​ក្មេង អាយុ​ដប់​ប្រាំ‌ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​នាង​ប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​រាយ‌ការណ៍​ពី​ការ​អាក្រក់​ដែល​បងៗ​ធ្វើ។


ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។


នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក ឱន​មុខ​ចុះ​ដល់​ដី។


«កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុល‌សម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប (គឺ​អេប្រាអ៊ីម) និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។


មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សម្គាល់។