លោកុប្បត្តិ 30:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។ ព្រះគម្ពីរខ្មែរសាកល ស៊ីលផាបាវបម្រើស្រីរបស់លេអាក៏បង្កើតបានកូនប្រុសម្នាក់ឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងស៊ីលផាជាស្រីបម្រើនាងលេអាក៏បង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប អាល់គីតាប ស៊ីលប៉ាជាស្រីបម្រើរបស់លេអា បង្កើតបានកូនប្រុសមួយជូនយ៉ាកកូប។ |
កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសម្បើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ