អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
លោកុប្បត្តិ 28:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ ព្រះគម្ពីរខ្មែរសាកល ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ អាល់គីតាប ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ |
អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក
គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។
លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។
ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកាដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។
លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាកជាឪពុកនៅស្រុកកាណានវិញ។
ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមឲ្យព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កម្រិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។
លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។
ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។
លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។
អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ ពួកគេចេះតែយកគោមកធ្វើយញ្ញបូជា នៅគីលកាល ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើរ៉ាម លោកអ៊ីស្រាអែលបម្រើគេ ព្រោះចង់បានប្រពន្ធ គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។