លោកុប្បត្តិ 27:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្ដាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់តាមដែលឪពុកកូនចូលចិត្ត។ ព្រះគម្ពីរខ្មែរសាកល ចូរទៅឯហ្វូងសត្វ ហើយយកកូនពពែពីរយ៉ាងល្អមកឲ្យម្ដាយ ដើម្បីឲ្យម្ដាយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកឯងតាមដែលគាត់ចូលចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទៅក្នុងហ្វូងសត្វ យកកូនពពែពីរយ៉ាងល្អមកឥឡូវ ម្តាយនឹងរៀបចំម្ហូបយ៉ាងឆ្ងាញ់ជូនឪពុកកូន តាមដែលគាត់ចូលចិត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត អាល់គីតាប ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកកូនចូលចិត្ត។ |
លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។
លោកអ៊ីសាយយកលាមួយមក លោករៀបចំនំប៉័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនដាវីឌជាកូនឲ្យយកទៅថ្វាយព្រះបាទសូល។