ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រេបិកា​ក៏​ប្រាប់​យ៉ាកុប​កូនប្រុស​របស់នាង​ថា​៖ “មើល៍! ម្ដាយ​បាន​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បងប្រុស​របស់ឯង​ថា​:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស្រី​រេបិកា​ប្រាប់​លោក​យ៉ាកុប​ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ បង​របស់​កូន​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​រេបិកា​ប្រាប់​យ៉ាកុប​ជា​កូន​ថា មើល អញ​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បង​ឯង​ថា

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ រ៉ហ្វ៊ីកា​ពោល​ទៅ​កាន់​យ៉ាកកូប​ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។


ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។


“ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។