ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បងមក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​អ៊ីសាក​ចាស់​ទៅ ហើយ​ភ្នែក​របស់គាត់​ងងឹត​មើលមិនឃើញ គាត់​ក៏​ហៅ​អេសាវ​កូនប្រុស​ច្បង​របស់គាត់​មក និយាយថា​៖ “កូន​អើយ​!” អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ៊ីសាក​គាត់​ចាស់ ហើយ​ភ្នែក​ក៏​ងងឹត​ដល់​ទៅ​មើល​មិន​ឃើញ​ទៀត នោះ​គាត់​ហៅ​អេសាវ​កូន​ច្បង​មក​ដោយ​ពាក្យ​ថា កូន​អើយ អេសាវ​ឆ្លើយ​ថា បាទ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា‌ហាក់​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​គាត់​ចុះ​អន់​ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ​គាត់​ហៅ​អេសាវ ជា​កូន​ច្បង មក​ថា៖ «កូន​អើយ!»។ អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។


ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ចុះ​អន់‌ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រា‌អែល​ក៏​ឱប​ថើប​ចៅ។


មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ី‌យ៉ា។ លោក​អហ៊ី‌យ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។


នៅ​ថ្ងៃ​នោះ អ្នក​យាម​ផ្ទះ​នឹង​រញី‌រញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច ប្រែ​ជា​ងងឹត​ភ្នែក។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះអង្គ​នៅ​ក្នុង​គាត់។


ពេល​លោក​ម៉ូសេ​ទទួល​មរណ‌ភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់‌ថយ​ដែរ។


ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក