លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង
លោកុប្បត្តិ 25:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ ព្រះគម្ពីរខ្មែរសាកល អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាក និងលោកអ៊ីសម៉ាអែល ដែលជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងល្អាងម៉ាក់ពេឡា នៅចម្ការអេប្រុន កូនរបស់សូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាក នឹងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ អាល់គីតាប អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ |
លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង
បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចម្ការម៉ាកពេឡា ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ ។