លោកុប្បត្តិ 25:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកុប”។ នៅពេលកូនទាំងពីរកើតមកនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះ កូនប្អូនក៏ចេញមក ទាំងមានដៃកាន់កែងជើងអេសាវ នោះគេឲ្យឈ្មោះថាយ៉ាកុប ឯអ៊ីសាកគាត់មានអាយុ៦០ឆ្នាំហើយ ក្នុងកាលដែលនាងបង្កើតកូនមក អាល់គីតាប បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកកូប”។ នៅពេលដែលកូនទាំងពីរកើតមកនោះ អ៊ីសាហាក់មានអាយុហុកសិបឆ្នាំហើយ។ |
ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកាដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។
លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។
ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរ ព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុប ព្រោះតែមារយាទអាក្រក់របស់ពួកគេ ព្រះអង្គតបស្នងទៅពួកគេវិញ តាមអំពើដែលខ្លួនប្រព្រឹត្ត។
ពេលនៅក្នុងផ្ទៃម្ដាយ លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។
កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បាន»។
យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។