ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
លោកុប្បត្តិ 24:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ អាល់គីតាប ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ |
ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
ធ្វើដូច្នេះ អ្នកនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាបុព្វបុរសរបស់អ្នក។