ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 21:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រាហាំ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​អ៊ីសាក​កូនប្រុស​របស់គាត់​កើតមក​ដល់​គាត់ អ័ប្រាហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អ័ប្រា‌ហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​អ៊ីសាក​កូន​គាត់​កើត​មក។

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​មក​នោះ អ៊ីព្រហ៊ីម​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 21:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។


នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ ព្រះ‌អម្ចាស់​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។


លោក​អប្រាហាំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី លោក​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ​អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សម្រាល​កូន​បាន​ឬ?»។


ពេល​លោក​អប្រាហាំ​ទទួល​ពិធី​កាត់​ស្បែក​នោះ លោក​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ


បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។


រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជម្រាប ឪពុក​ទូលបង្គំ​ថា “អ្នក​មាន​កូន​ប្រុស​មួយ” ហើយ​ធ្វើ​ឲ្យ​ឪពុក​ទូលបង្គំ រីក‌រាយ​យ៉ាង​ខ្លាំង សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា!


កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក​ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា​ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់‌ថយ​ដែរ។


ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។