រ៉ូម 4:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោកឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថាពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជាស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។ សូមមើលជំពូកKhmer Christian Bible19 ទោះបីរូបកាយរបស់គាត់មានអាយុជិតមួយរយឆ្នាំ ដែលចាត់ទុកដូចជាស្លាប់ ហើយផ្ទៃរបស់សារ៉ាមិនអាចមានកូនក៏ដោយ ក៏ជំនឿរបស់គាត់មិនចុះខ្សោយឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ជំនឿរបស់លោកមិនបានចុះខ្សោយឡើយ ទោះបើលោកមើលទៅរូបកាយរបស់លោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលមួយរយឆ្នាំទៅហើយ ហើយទោះបើផ្ទៃរបស់លោកយាយសារ៉ា ដែលរាប់ដូចជាស្លាប់ទៅហើយនោះក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្ដីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ សូមមើលជំពូកអាល់គីតាប19 កាលណោះ គាត់មានអាយុជិតមួយរយឆ្នាំហើយ ទោះបីគាត់មើលមករូបកាយរបស់គាត់ឃើញថាជិតស្លាប់ និងមើលទៅយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់គាត់មិនអន់ថយដែរ។ សូមមើលជំពូក |