ក្រោយកំណើតថេរ៉ា លោកណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
លោកុប្បត្តិ 11:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរខ្មែរសាកល ថេរ៉ារស់នៅបាន ៧០ ឆ្នាំ គាត់ក៏បង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលថេរ៉ាមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន អាល់គីតាប ពេលថេរ៉ាអាយុចិតសិបឆ្នាំ គាត់បង្កើតបានអ៊ីប្រាំ ណាឃរ និងហារ៉ាន។ |
ក្រោយកំណើតថេរ៉ា លោកណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។