មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។
លោកុប្បត្តិ 11:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ ព្រះគម្ពីរខ្មែរសាកល ក្រោយមកមានកើតឡើងដូច្នេះ: នៅពេលដែលមនុស្សបានធ្វើដំណើរទៅទិសខាងកើត ពួកគេឃើញវាលទំនាបមួយក្នុងដែនដីស៊ីណើរ នោះពួកគេក៏តាំងលំនៅនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេធ្វើដំណើរទៅស្រុកខាងកើត គេប្រទះឃើញវាលមួយនៅស្រុកស៊ីណើរ គេក៏តាំងទីលំនៅនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ អាល់គីតាប ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយ ក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ |
មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។
ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។
នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម
នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មី ដើម្បីលោះប្រជាជនរបស់ព្រះអង្គ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។