ក្រោយកំណើតអើប៉ាក់សាឌ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។
លោកុប្បត្តិ 11:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអើប៉ាក់សាឌ។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់សិម: ពេលសិមមានអាយុ ១០០ ឆ្នាំ គឺពីរឆ្នាំក្រោយពីទឹកជំនន់ គាត់បង្កើតអើប៉ាក់សាឌ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់សិម។ ពីរឆ្នាំក្រោយទឹកជន់ កាលសិមមានអាយុមួយរយឆ្នាំ គាត់បង្កើតបានអើប៉ាក់សាឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាបញ្ជីដំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់សិម។ ពេលសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ គាត់បង្កើតបានអើប៉ាក់សាឌ។ |
ក្រោយកំណើតអើប៉ាក់សាឌ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។
នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។