ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
លេវីវិន័យ 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រជុំក្រុមជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប រួចប្រមូលសហគមន៍អ៊ីស្រអែលទាំងមូល ឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា»។ |
ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។
ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះករ។
ព្រះរាជា និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរ ។
អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រាអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រាអែលក្ដី ឬរស់នៅក្នុងស្រុកយូដាក្ដី នាំគ្នាសប្បាយរីករាយក្រៃលែង។
គ្រានោះ ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។
ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនា ថ្វាយជាយញ្ញបូជា។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។
ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំសាមីខ្លួន និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
«ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ
លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
«ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។
បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។
ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។