គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។
លេវីវិន័យ 4:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាក់ដៃលើក្បាលនៃដង្វាយលោះបាបនោះ ហើយសំឡាប់ត្រង់កន្លែងដង្វាយដុត អាល់គីតាប គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ |
គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។
បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប មកដាក់នៅមុខស្ដេច និងនៅមុខអង្គប្រជុំ។ ស្ដេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
អស់លោកព្រឹទ្ធាចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។
គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។