អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
លេវីវិន័យ 27:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំមេត្តាករុណា ពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់ព្រះអម្ចាស់ ដែលគេថ្វាយផ្ដាច់ដល់ព្រះអង្គ ហើយបានទៅជាកម្មសិទ្ធិរបស់បូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ អាល់គីតាប នៅឆ្នាំមេត្តាករុណាពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់អុលឡោះតាអាឡា ដែលគេជូនដល់ទ្រង់ហើយបានទៅជាកម្មសិទ្ធិរបស់អ៊ីមុាំ។ |
អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង ពួកបូជាចារ្យអាចយកបាន។
អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។
ប្រសិនបើគេគ្មានប្រាក់លោះដីនោះទេ ដីនោះត្រូវនៅជាកម្មសិទ្ធិរបស់អ្នកទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណា អ្នកទិញត្រូវចាកចេញពីដីនោះ ហើយម្ចាស់ដីអាចវិលមកកាន់កាប់ដីរបស់ខ្លួនវិញ។
ចំណែកឯផ្ទះស្ថិតនៅតាមភូមិត្រូវគិតដូចដីឯទៀតៗដែរ គឺគេអាចលោះយកពេលណាក៏បាន ហើយទោះជាយ៉ាងណាក៏ដោយ អ្នកទិញត្រូវចាកចេញពីផ្ទះនោះនៅឆ្នាំមេត្តាករុណា។
ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅឲ្យអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញឡើយ។
ប្រសិនបើនរណាម្នាក់ញែកដីមួយដុំថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ
កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។