ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
លេវីវិន័យ 22:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «គោ ចៀម ឬពពែដែលកើតមក ត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាតង្វាយដុត ដែលព្រះអម្ចាស់សព្វព្រះហឫទ័យនឹងទទួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពេលណាកូនគោ កូនចៀម ឬកូនពពែកើតមក ត្រូវឲ្យវានៅជាមួយមេរយៈពេលប្រាំពីរថ្ងៃ រួចចាប់ពីថ្ងៃទីប្រាំបីទៅ នោះនឹងទទួលសម្រាប់ជាតង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាកូនគោ ឬកូនចៀម ឬកូនពពែកើតមក នោះត្រូវឲ្យវានៅជាមួយនឹងមេអស់៧ថ្ងៃ រួចតាំងពីថ្ងៃទី៨ទៅមុខ នោះនឹងទទួលសំរាប់ជាដង្វាយដុតថ្វាយព្រះយេហូវ៉ាបាន អាល់គីតាប «គោ ចៀម ឬពពែដែលកើតមកត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាគូរបានដុតដែលអុលឡោះតាអាឡាពេញចិត្តនឹងទទួល។ |
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
ពេលអើរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។
អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកថ្វាយជាអាហារដល់ព្រះរបស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ ព្រះអង្គមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។
លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។