ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។
លេវីវិន័យ 18:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះជាអំពើដ៏ថោកទាបបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវបើកកេរខ្មាសរបស់ស្ត្រីណា និងកូនស្រីរបស់ស្ត្រីនោះឡើយ ក៏មិនត្រូវយក ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីរបស់គាត់ ដើម្បីបើកកេរខ្មាសដែរ ដ្បិតគេជាសាច់ឈាមរបស់អ្នក ។ នេះជាអំពើអាក្រក់ជួជាតិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ អាល់គីតាប មិនត្រូវរួមរ័កជាមួយម្តាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។ |
ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។
ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ ទាំងម្ដាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។
ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
“អ្នកណារួមដំណេកជាមួយម្ដាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។