Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 18:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា ហើយ​នឹង​កូន​ស្រី​នាង​ផង​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​នាង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​ដែរ ដ្បិត​នោះ​ជា​សាច់​ជិត​នឹង​នាង​ពេក គឺ​ជា​ការ​អាក្រក់​ជួ‌ជាតិ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា និង​កូន​ស្រី​របស់​ស្ត្រីនោះ​ឡើយ ក៏​មិន​ត្រូវ​យក ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​របស់​គាត់ ដើម្បី​បើក​កេរ‌ខ្មាស​ដែរ ដ្បិតគេ​ជា​សាច់​ឈាម​របស់​អ្នក ។ នេះ​ជាអំពើ​អាក្រក់​ជួ‌ជាតិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​ម្តាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 18:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​ឲ្យ​យក​ប្រពន្ធ​ថែម​ទាំង​បង ឬ​ប្អូន​ស្រី​របស់​នាង ឲ្យ​បាន​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​ឯង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​ផង កំពុង​ដែល​ប្រពន្ធ​នៅ​រស់​នោះ​ឡើយ។


បើ​មនុស្ស​ណា​យក​ទាំង​កូន​ស្រី នឹង​ម្តាយ​ផង​ធ្វើ​ជា​ប្រពន្ធ នោះ​ជា​ការ​អាក្រក់​ជួ‌ជាតិ​ណាស់ ត្រូវ​ដុត​ទាំង​អស់​គ្នា​នឹង​ភ្លើង ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​ជួ‌ជាតិ​យ៉ាង​នោះ នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ


សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូននឹង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ម្តាយ‌ក្មេក​របស់​ខ្លួន នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម