ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
លេវីវិន័យ 16:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សម្រាប់រំដោះបាបរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន អាល់គីតាប ហារូនត្រូវធ្វើគោបាជាគូរបានរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសារបស់គាត់។ គាត់ត្រូវអារកគោបានោះសម្រាប់រំដោះបាបរបស់ខ្លួន។ |
ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈដ៏វិសុទ្ធ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈឲ្យបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនៈ ធ្វើយញ្ញបូជារំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយថ្វាយតង្វាយដុតទាំងមូល ដើម្បីសូមព្រះអង្គលើកលែងទោសបង និងប្រជាជន ឲ្យបានរួចពីបាបដែរ។ ចូរថ្វាយតង្វាយរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់ព្រះអម្ចាស់»។
ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។
រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។