លេវីវិន័យ 16:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នេះហើយជាច្បាប់ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវមួយមក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយសម្រាប់ជាតង្វាយដុត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត សូមមើលជំពូកអាល់គីតាប3 ពេលហារូនចូលទៅក្នុងទីសក្ការៈ ត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។ សូមមើលជំពូក |