បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។
លេវីវិន័យ 14:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ នឹងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ អាល់គីតាប នៅថ្ងៃទីប្រាំពីរគាត់ត្រូវកោរសក់ពុកចង្ការោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្តងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹកទើបគាត់បានបរិសុទ្ធ។ |
បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។
អ្នកទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។
អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប លើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។
ត្រូវយកនាងចូលមកក្នុងផ្ទះរបស់អ្នក ហើយឲ្យនាងកោរសក់ និងកាត់ក្រចកដៃ ក្រចកជើង